បើយោងតាមសារព័ត៌មាន Xinhua លក្ខណៈពិសេស ៣ នោះរួមមានដូចតទៅ៖
១) បច្ចេកទេសមិនប៉ះពាល់បរិស្ថាន (eco-friendly)
នៅក្នុងដំណើរនៃការជីកយកថ្មដើម្បីមកសាងសង់ ក្រុមហ៊ុនបានបំពាក់ម៉ាស៊ីនបូមធូលីនៅការដ្ឋាន ដើម្បីប្រមូលធូលីចេញមកពីសកម្មភាពវាយថ្ម រួចស្ទុកទុកនៅក្នុងអាងមួយ។ បន្ទាប់មក កន្លែងដែលត្រូវបានគេជីកយកថ្ម ក៏អាចយកទៅប្រើប្រាស់សម្រាប់ការជីកយករ៉ែមួយចំនួនផងដែរ។
លោក Zeng Feng អនុប្រធានវិស្វករនៃគម្រោងបានឱ្យដឹងថា ក្នុងដំណើរការនៃការជីកយកថ្ម ក្រុមហ៊ុនបានបំពាក់នូវបច្ចេកវិទ្យាបូមធូលី ដែលអាចផលិតគ្រួសសំណង់មានគុណភាពខ្ពស់ ធានានូវល្បាយកម្រាលកៅស៊ូដែលរឹងមាំ កាត់បន្ថយការបំពុលខ្យល់ និងការពារបរិស្ថានក្នុងតំបន់ផងដែរ។
លោក Hu Zhaoguang អ្នកគ្រប់គ្រងទូទៅនៃគម្រោង ក៏បាននិយាយថា គម្រោងនេះត្រូវបានសាងសង់ឡើងតាមលក្ខណៈ «អភិវឌ្ឍន៍បៃតង» ដែលជាការប្រើប្រាស់បច្ចេកវិទ្យាមិនប៉ះពាល់ដល់បរិស្ថាន និងធានាបាននូវការអភិវឌ្ឍប្រកបដោយចីរភាព។
លោកបានបន្តថា គម្រោងនេះមិនត្រឹមតែជួយជំរុញសេដ្ឋកិច្ចកម្ពុជាប៉ុណ្ណោះទេ ថែមទាំងជំរុញឱ្យកម្ពុជាដើរទាន់ «និន្នាការបៃតង» ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធថែមទៀតផង។
២) ការពារជម្រកសត្វព្រៃ
សម្រាប់គម្រោងផ្លូវជាទូទៅ អ្នកសាងសង់តែងដាក់សំណាញ់នៅគៀកនឹងចិញ្ចឹមផ្លូវ ក្នុងករណីមានសត្វរត់កាត់ អាចនឹងបណ្ដាលឱ្យសត្វងាយរងរបួសខ្លាំង។ លោក Liu Jianjun ប្រធានសាងសង់កំណាត់ទី ៣ នៃគម្រោង បានឱ្យដឹងថា ដោយសារគម្រោងនេះត្រូវសាងសង់ឆ្លងកាត់តំបន់សត្វព្រៃអមសងខាង ដូច្នេះដើម្បីការពារសុវត្ថិភាព ក្រៅពីការដាក់សំណាញ់អមសងខាងផ្លូវ ក្រុមហ៊ុនក៏បានបន្ថែមរបងការពារនៅសងខាង ប្រវែង ២១ គីឡូម៉ែត្រនេះផងដែរ ជៀសវាងសត្វរត់ឆ្លងកាត់ជាយថាហេតុ។
លោក Lin Ronggang តំណាងអ្នករចនាគម្រោង ក៏បានបន្ថែមទៀតថា ក្រុមហ៊ុនក៏បានសង់ផ្លូវពិសេសមួយផ្សេងទៀត ដើម្បីធានាបានទាំងសត្វតូចៗ និងធំទាំងអស់អាចឆ្លងកាត់បានដោយសុវត្ថិភាព។ បន្ថែមពីនេះ របងការពារ ដែលគ្រោងនឹងសាងសង់នេះ ក៏នឹងជួយកាត់បន្ថយសំឡេងរំខានពីចរចរណ៍ នៅតំបន់ព្រៃ ហើយក៏នឹងត្រូវសាងសង់នៅតំបន់ដែលងាយរងគ្រោះនឹងសំឡេងទាំង ៤៤ កន្លែងទៀត រួមមានដូចជាវត្តអារាម និងសាលារៀនជាដើម។
៣) ការអភិវឌ្ឍបៃតង
លោក Li Gangliang អនុប្រធានក្រុមដឹកនាំការការពារអេកូឡូស៊ីនៃគម្រោង បានឱ្យដឹងថា ក្រុមការងារចិន និងកម្ពុជា បានអនុម័តនូវវិធានការណ៍ការពារបរិស្ថាននានារួមមាន ការគ្រប់គ្រងនូវសំណល់ ធូលី និងការការពារសំលេងរំខាន។
យ៉ាងណាមិញ លោក Hu អ្នកគ្រប់គ្រងទូទៅនៃគម្រោង សង្ឃឹមថា គម្រោងផ្លូវល្បឿនលឿននេះ នឹងក្លាយជាគំរូនៃការអភិវឌ្ឍន៍បៃតង ដល់គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗនៅកម្ពុជា។
គួរបញ្ជាក់ផងដែរថា គិតមកត្រឹមខែ មីនា គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-សីហនុ សម្រេចបានប្រមាណជាង ៥០% ហើយ។
ប្រភព: https://www.construction-property.com
No comments:
Post a Comment