លោកWarren Buffettជាកំពូលមហាសេដ្ឋីលើលោកមួយរូប ដែលទទួលបានជោគជ័យក្នុងការវិនិយោគលើវិស័យអចលនទ្រព្យ និងវិស័យផ្សេងៗទៀតជាច្រើន លោកបានប្រើប្រាស់វិធីសាស្រ្តជាច្រើន ដើម្បីទទួលបានផលពីការវិនិយោគរបស់ខ្លួន។
ជាទូទៅមហាសេដ្ឋីរូបនេះ តែងតែប្រើប្រាស់វិធីសាស្រ្តចំនួន៤ ហើយជាទូទៅលោក Warren Buffett វិនិយោគតែលើក្រុមហ៊ុន ដែលមានតម្លៃស្នូល (Intrinsic value) អាចបង្កើតកំរិតផលចំណេញបានជាទីគាប់ចិត្ត។
វិធីសាស្រ្តទី១
របស់លោក គឺមិនផ្តោតការវិនិយោគភាគហ៊ុនរបស់ក្រុមហ៊ុន ហើយដេកចាំលក់ចេញនៅពេលតម្លៃហ៊ុនឡើងថ្លៃនោះទេ។ ដូចគ្នានេះដែរ អ្នកគួរវិនិយោគលើប្រភេទអចលនទ្រព្យដែលមានតម្លៃផ្នែកសេដ្ឋកិច្ច ពោលគឺអាចរកចំណូលបាន ដូចជា ការជួលដី ឃ្លាំង។ល។ ធ្វើដូច្នេះ អ្នកមិនមែនទិញអចនទ្រព្យទុកកប់លុយចោល ហើយរង់ចាំពេលលក់យកចំណេ ញនោះទេ។
វិធីសាស្រ្តទី២
ចាត់ទុកការវិនិយោគលើផ្សារហ៊ុនជាមុខរបរ ៖ លោក Warren Buffett បានចាត់ទុកការវិនិយោគជាមុខរបរ មិនមែនគ្រាន់តែទិញលក់យកចំណេញតែមួយគ្រាៗនោះទេ។ ធ្វើដូច្នេះទើបលោកអាចគ្រប់គ្រងចាត់ចែងផលបត្រ័ (Portfolio) វិនិយោគបានល្អព្រោះលោកនៅជាប់ជាមួយនឹងទីផ្សារ ហើយក្តាប់ព័ត៌មានបានច្បាស់ល្អ។ការណ៍នេះ ផ្ទុយទាំងស្រុងពីអ្នកវិនិយោគលើផ្សារហ៊ុនទូទៅ ដោយគ្រាន់តែទិញ-លក់យកចំណេញក្នុងរយៈពេលខ្លី ហើយក្តាប់ព័ត៌មានមិនបានល្អ ដែលជាបច្ច័យនាំអោយមានការសំរេចចិត្តខុស។ ដូចគ្នានេះដែរ អ្នកវិនិយោគលើវិស័យអចលនទ្រព្យ គួរចាត់ទុកថា ការវិនិយោគរបស់ខ្លួនជាមុខរបរ ហើយកសាងសមត្ថភាពអោយខ្លាំង ជាជាងការវិនិ យោគតាមបែបទឹកជោរទឹកនាចដូចមនុស្សទូទៅ។
វិធីសាស្រ្តទី៣
វិនិយោគលើអ្វីដែលអ្នកស្គាល់ច្បាស់ៈ លោកមិនវិនិយោគលើវិស័យណា ដែលលោកមិនយល់ច្បាស់នោះទេ ព្រោះជៀសវាងកំហុសឆ្គងនៅក្នុងការសំរេចចិត្ត។ ដូចគ្នានេះដែរ ប្រសិនបើអ្នកចង់ឲ្យការវិនិយោគលើអចលនទ្រព្យ ទទួលបានភាពជោគ ជ័យខ្ពស់ អ្នកគួរផ្តោតតែទៅលើប្រភេទអចលនទ្រព្យ ដែលអ្នកយល់ដឹងច្បាស់។
ឧទាហរណ៍ ដូចជាការផ្តោតលើការវិនិយោគលើដីជាយក្រុង នៅតំបន់ភ្នំប្រសិទ្ធិ ឬតំបន់អរិយ្យក្សត្រ។ល។ អ្នកនឹងមិនអាចជោគជ័យខ្លាំងនោះទេ ប្រសិនបើអ្នកធ្វើខុនដូលក់ផង និងវិនិយោគលើដីធ្លីនៅជាយក្រុងផងនោះ។
វិធីសាស្រ្តទី៤
មានវិន័យ និងវិនិយោគសំរាប់រយៈពេលវែងៈ លោកមិនស្លន់ស្លោរ រួចលក់ហ៊ុនចេញនៅពេលដែលស្ថានភាពសេដ្ឋកិច្ច មិនសូវអំណោយផលនោះទេ។ ជាទូទៅលោកវិនិយោគរយៈពេលវែង បើស្ថានភាពសេដ្ឋកិច្ចមិនសូវល្អហើយតម្លៃហ៊ុនធ្លាក់ចុះ លោកផ្តោតលើការទិញហ៊ុនបន្ថែមក្នុងតម្លៃទាប។
ការប្រព្រឹត្តរបស់លោកផ្ទុយពីឥរិយាបទ នៃអ្នកវិនិយោគទូទៅ។ ដោយឡែកការវិនិ យោគលើអចលទ្រព្យ ក៏គួរយកគំរូតាមលោក Warren Buffett ត្រង់ចំណុចវិន័យ និងចក្ខុវិស័យរយៈពេលវែងនេះដែរ។
អញ្ចឹងហើយយុទ្ធសាស្រ្តធនាគារដីធ្លី Land Banking ជាយុទ្ធសាស្រ្តសមស្របបំផុត ជាពិសេសសំរាប់អនុវត្តនៅប្រទេស ដែលសេដ្ឋកិច្ចមានការរីកលូតលាស់លឿនដូចប្រទេសកម្ពុជា៕
© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PROPERTY AREA ASIA
No comments:
Post a Comment