RK Property Cambodia

តើកម្មសិទ្ធិអចលនះទ្រព្យមានប៉ុន្មានប្រភេទ ? ស្វែងយល់ពីកម្មសិទ្ធិលើអចលនវត្ថុទាំង ៦ ប្រភេទធំៗ នៅកម្ពុជា


 ប្រជាជនភាគច្រើនតែងតែយល់ថា កម្មសិទ្ធិអចលនវត្ថុមានតែ ២ ប្រភេទប៉ុណ្ណោះគឺ កម្មសិទ្ធិឯកជន និងកម្មសិទ្ធិរដ្ឋ។ ប៉ុន្តែ បើយោងតាមច្បាប់ភូមិបាលឆ្នាំ២០០១ និងក្រមរដ្ឋប្បវេណីឆ្នាំ២០០៧ កម្មសិទ្ធិលើអចលនវត្ថុ ត្រូវបានបែងចែកជា ០៦ឯណោះ។

មកស្វែងយល់ទាំងអស់គ្នាថាមានប្រភេទអ្វីខ្លះ?

១) កម្មសិទ្ធិឯកជន

កម្មសិទ្ធិប្រភេទនេះ គឺកម្មសិទ្ធិលើទ្រព្យដែលយើងស្គាល់ទូទៅ ឧទាហរណ៍ដូចជាដី ឬផ្ទះ ដែលយើងកាន់កាប់ដោយមានប្លង់ត្រឹមត្រូវជាដើម។ តាមមាត្រា១៣៨ នៃក្រមរដ្ឋប្បវេណី បុគ្គលដែលមានបណ្ណកម្មសិទ្ធិ អាចប្រើប្រាស់ អាស្រ័យផល និងចាត់ចែងលើអចលនវត្ថុទាំងនោះស្របច្បាប់។

២) កម្មសិទ្ធិអវិភាគ

កម្មសិទ្ធិអវិភាគ គឺអចលនទ្រព្យដូចជាដី ឬផ្ទះ ដែលមានម្ចាស់ច្រើនអ្នក ប៉ុន្តែទ្រព្យនោះមិនអាចពុះចែកគ្នាបានទេ។ និយាយឱ្យងាយយល់ ឧទាហរណ៍ ការចូលលុយគ្នាទិញផ្ទះមួយខ្នងចំនួន ១០ នាក់ ផ្ទះនោះមិនអាចពុះចែកគ្នាជា១០ បានទេ ហើយម្ចាស់ទាំង ១០ ក៏នឹងទទួលបានប្លង់រឹងតែមួយសន្លឹកប៉ុណ្ណោះ។ ដូច្នេះ បើចង់លក់អចលនទ្រព្យ គឺត្រូវមានការយល់ព្រមពីម្ចាស់គ្រប់រូប។ ដូចគ្នានេះ ម្ចាស់ម្នាក់ៗ ក៏អាចលក់ចំណែករបស់ខ្លួនបានដូចការលក់ភាគហ៊ុនដូច្នោះដែរ ប៉ុន្តែត្រូវមានការយល់ស្របពីម្ចាស់ផ្សេងទៀត ហើយត្រូវយកប្លង់ទៅចុះឈ្មោះឡើងវិញជាមួយអាជ្ញាធរ។

ដូច្នេះ ក្នុងនាមជាអ្នកទិញ ជាបឋមអ្នកត្រូវចេះមើលចំណារនៅខាងក្រោយប្លង់រឹងនោះ ថាតើអចលនទ្រព្យនោះ ជាទ្រព្យអវិភាគឬយ៉ាងណា ហើយមានម្ចាស់ប៉ុន្មាននាក់។ ប៉ុន្តែ មុននឹងសម្រេចចិត្តទិញ គួរសាកសួរទៅកាន់អាជ្ញាធរក្រសួងដែនដី ដើម្បីទទួលបានព័ត៌មានជាក់លាក់។

៣) សហកម្មសិទ្ធិ

ទ្រព្យសហកម្មសិទ្ធិ គឺជាទ្រព្យដែលមានម្ចាស់កម្មសិទ្ធិច្រើនអ្នក តែខុសពីទ្រព្យអវិភាគ ដោយទ្រព្យនោះត្រូវបានពុះជាកម្មសិទ្ធិឱ្យម្ចាស់ម្នាក់ៗ ហើយម្ចាស់ម្នាក់ៗមានប្លង់រឹងរៀងៗខ្លួន ប៉ុន្តែចំណែកដែលសេសសល់ជាចំណែករួម។ (មាត្រា១៧៥ នៃច្បាប់ភូមិបាល)

និយាយឱ្យងាយយល់ គឺអចលនទ្រព្យសហកម្មសិទ្ធិ សំដៅលើខុនដូ ឬដីឡូតិ៍ជាដើម ដែលម្ចាស់ម្នាក់ៗមានប្លង់សម្រាប់យូនីតរៀងៗខ្លួន ប៉ុន្តែកន្លែងសាធារណៈដូចជា សួនច្បារ អាងហែលទឹក ឬជណ្ដើរយន្ត គឺជាកម្មសិទ្ធិរួមគ្នា មិនមែនជារបស់នរណាម្នាក់ទេ។

សហកម្មសិទ្ធករដែលកំពុងកាន់កាប់ ឬជួលអចិន្ត្រៃយ៍នៅលើចំណែកឯកជននៃអគារសហកម្មសិទ្ធិនេះ ត្រូវមកដាក់ពាក្យស្នើសុំចុះបញ្ជីជាមួយនឹងអាជ្ញាធរមានសមត្ថកិច្ច។ (អានបន្ថែម)

៤. កម្មសិទ្ធិសមូហភាព

កម្មសិទ្ធិសហគមន៍ ឬសមូហភាព សំដៅលើអចលនវត្ថុរបស់វត្តអារាម និងអចលនវត្ថុរបស់សហគមន៍ជនជាតិដើមភាគតិច។ អ្នកទិញត្រូវប្រុងប្រយ័ត្ន ព្រោះយោងតាមមាត្រា២០ និង២៣ នៃច្បាប់ភូមិបាលឆ្នាំ២០០១ អចលនទ្រព្យប្រភេទនេះ មិនអាចយកទៅលក់ ផ្លាស់ប្តូរ ធ្វើអំណោយ ឬកាន់កាប់ដោយបុគ្គលផ្សេងបានឡើយ។ ជាក់ស្ដែង នៅលើប្លង់រឹង (វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ) នឹងមានការបញ្ជាក់ពីប្រភេទកម្មសិទ្ធិនេះ។

៥. កម្មសិទ្ធិសាធារណៈរបស់រដ្ឋ

ជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ មានដូចជា ស្ពាន ផ្លូវ សួនច្បារ សាលារៀនរដ្ឋ មន្ទីរពេទ្យរដ្ឋ ប្រាសាទ បឹងបួរ ទន្លេ សមុទ្រ អគាររដ្ឋបាល ព្រៃឈើជាដើម។ តាមមាត្រា១៥ និង១៦ នៃច្បាប់ភូមិបាល ទ្រព្យនេះជាកម្មសិទ្ធិរួម សម្រាប់បម្រើប្រយោជន៍សាធារណៈជនទូទៅ ហើយមិនអាចលក់ដូរបានដាច់ខាត។

៦. កម្មសិទ្ធិឯកជនរបស់រដ្ឋ

ទ្រព្យឯកជនរបស់រដ្ឋ មានន័យថា គឺអចលនទ្រព្យដែលធ្លាប់ជារបស់រដ្ឋ ដែលត្រូវបានផ្ទេរទៅឱ្យឯកជន ក្នុងទម្រង់ផ្សេងៗ។ ទ្រព្យសម្បត្តិប្រភេទនេះ ភាគច្រើនជាដីសម្បទានសេដ្ឋកិច្ច និងដីសម្បទានសង្គមកិច្ច ដែលរដ្ឋបានលក់ឬ ជួលទៅឱ្យឯកជន។ ដូច្នេះ ក្រោយការផ្ទេរ ទ្រព្យនេះគឺអាចលក់ដូរ ជួល ឬផ្ទេរកម្មសិទ្ធិបាន តែត្រូវឋិតក្រោមការកំណត់របស់ច្បាប់ (មាត្រា១៦ ច្បាប់ភូមិបាល)។ ដូច្នេះ បើចង់ទិញដីសម្បទាន ត្រូវសិក្សាលក្ខខណ្ឌនៃដីឱ្យបានច្បាស់លាស់។

ជាសរុប ការយល់ដឹងពីប្រភេទកម្មសិទ្ធិអចលនទ្រព្យទាំង ៦ប្រភេទ នឹងជួយអ្នកឱ្យជៀសផុតពីបញ្ហាដូចជាការឆបោក ឬបញ្ហាទិញដីខុសច្បាប់ ព្រោះបើអ្នកចេះសង្កេតមើលថាអចលនទ្រព្យទាំងនោះជាប្រភេទអ្វី ទិញលក់បាន ឬមិនបាន។ យ៉ាងណាក្ដី រាល់ការទិញលក់ អ្នកត្រូវតែយកប្លង់ទៅបញ្ជាក់ជាមួយអាជ្ញាធរទើបជាការល្អ។

ប្រភពះ https://www.construction-property.com

Share:

បីយ៉ាងធ្វើឱ្យគម្រោងផ្លូវលឿននៅកម្ពុជាទៅជាគម្រោងអភិវឌ្ឍន៍បៃតង



បើយោងតាមសារព័ត៌មាន Xinhua លក្ខណៈពិសេស ៣ នោះរួមមានដូចតទៅ៖

១) បច្ចេកទេសមិនប៉ះពាល់បរិស្ថាន (eco-friendly)

នៅក្នុងដំណើរនៃការជីកយកថ្មដើម្បីមកសាងសង់ ក្រុមហ៊ុនបានបំពាក់ម៉ាស៊ីនបូមធូលីនៅការដ្ឋាន ដើម្បីប្រមូលធូលីចេញមកពីសកម្មភាពវាយថ្ម រួចស្ទុកទុកនៅក្នុងអាងមួយ។ បន្ទាប់មក កន្លែងដែលត្រូវបានគេជីកយកថ្ម ក៏អាចយកទៅប្រើប្រាស់សម្រាប់ការជីកយករ៉ែមួយចំនួនផងដែរ។

លោក Zeng Feng អនុប្រធានវិស្វករនៃគម្រោងបានឱ្យដឹងថា ក្នុងដំណើរការនៃការជីកយកថ្ម ក្រុមហ៊ុនបានបំពាក់នូវបច្ចេកវិទ្យាបូមធូលី ដែលអាចផលិតគ្រួសសំណង់មានគុណភាពខ្ពស់ ធានានូវល្បាយកម្រាលកៅស៊ូដែលរឹងមាំ កាត់បន្ថយការបំពុលខ្យល់ និងការពារបរិស្ថានក្នុងតំបន់ផងដែរ។

លោក Hu Zhaoguang អ្នកគ្រប់គ្រងទូទៅនៃគម្រោង ក៏បាននិយាយថា គម្រោងនេះត្រូវបានសាងសង់ឡើងតាមលក្ខណៈ «អភិវឌ្ឍន៍បៃតង» ដែលជាការប្រើប្រាស់បច្ចេកវិទ្យាមិនប៉ះពាល់ដល់បរិស្ថាន និងធានាបាននូវការអភិវឌ្ឍប្រកបដោយចីរភាព។

លោកបានបន្តថា គម្រោងនេះមិនត្រឹមតែជួយជំរុញសេដ្ឋកិច្ចកម្ពុជាប៉ុណ្ណោះទេ ថែមទាំងជំរុញឱ្យកម្ពុជាដើរទាន់ «និន្នាការបៃតង» ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធថែមទៀតផង។

២) ការពារជម្រកសត្វព្រៃ

សម្រាប់គម្រោងផ្លូវជាទូទៅ អ្នកសាងសង់តែងដាក់សំណាញ់នៅគៀកនឹងចិញ្ចឹមផ្លូវ ក្នុងករណីមានសត្វរត់កាត់ អាចនឹងបណ្ដាលឱ្យសត្វងាយរងរបួសខ្លាំង។ លោក Liu Jianjun ប្រធានសាងសង់កំណាត់ទី ៣ នៃគម្រោង បានឱ្យដឹងថា ដោយសារគម្រោងនេះត្រូវសាងសង់ឆ្លងកាត់តំបន់សត្វព្រៃអមសងខាង ដូច្នេះដើម្បីការពារសុវត្ថិភាព ក្រៅពីការដាក់សំណាញ់អមសងខាងផ្លូវ ក្រុមហ៊ុនក៏បានបន្ថែមរបងការពារនៅសងខាង ប្រវែង ២១ គីឡូម៉ែត្រនេះផងដែរ ជៀសវាងសត្វរត់ឆ្លងកាត់ជាយថាហេតុ។

លោក Lin Ronggang តំណាងអ្នករចនាគម្រោង ក៏បានបន្ថែមទៀតថា ក្រុមហ៊ុនក៏បានសង់ផ្លូវពិសេសមួយផ្សេងទៀត ដើម្បីធានាបានទាំងសត្វតូចៗ និងធំទាំងអស់អាចឆ្លងកាត់បានដោយសុវត្ថិភាព។ បន្ថែមពីនេះ របងការពារ ដែលគ្រោងនឹងសាងសង់នេះ ក៏នឹងជួយកាត់បន្ថយសំឡេងរំខានពីចរចរណ៍ នៅតំបន់ព្រៃ ហើយក៏នឹងត្រូវសាងសង់នៅតំបន់ដែលងាយរងគ្រោះនឹងសំឡេងទាំង ៤៤ កន្លែងទៀត រួមមានដូចជាវត្តអារាម និងសាលារៀនជាដើម។

៣) ការអភិវឌ្ឍបៃតង

លោក Li Gangliang អនុប្រធានក្រុមដឹកនាំការការពារអេកូឡូស៊ីនៃគម្រោង បានឱ្យដឹងថា ក្រុមការងារចិន និងកម្ពុជា បានអនុម័តនូវវិធានការណ៍ការពារបរិស្ថាននានារួមមាន ការគ្រប់គ្រងនូវសំណល់ ធូលី និងការការពារសំលេងរំខាន។

យ៉ាងណាមិញ លោក Hu អ្នកគ្រប់គ្រងទូទៅនៃគម្រោង សង្ឃឹមថា គម្រោងផ្លូវល្បឿនលឿននេះ នឹងក្លាយជាគំរូនៃការអភិវឌ្ឍន៍បៃតង ដល់គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗនៅកម្ពុជា។

គួរបញ្ជាក់ផងដែរថា គិតមកត្រឹមខែ មីនា គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-សីហនុ សម្រេចបានប្រមាណជាង ៥០% ហើយ។ 

ប្រភព: https://www.construction-property.com 

Share:

ផ្ទះនៅមុខប្រលានយន្តហោះ បង់មុនតែ $4,000 ក្លាយជាម្ចាសផ្ទះនេះ

 



បង់រំលស់ផ្ទះអាជីវកម្មឆាប់បានចូលនៅ មានទឹកប្រាក់បង់មុន $500 ឬ10% ក្លាយជាម្ចាស់ផ្ទះនេះភ្លាម បន្ទាប់រំលស់ 10% គ្មានការប្រាក់រយះពេល 12ខែ បង់ប្រចាំខែ $362 ទៅ $505 

» ទីតាំងក្នុងរាជធានីភ្នំពេញ ធ្វើដំណើរចុះពីមុខប្រលានយន្តហោះ ប្រវែង 900m  ឬ តែ 2 នាទីប៉ុណ្ណោះ ។ 

√ បង់រំលស់ជាមួយធនាគារការប្រាក់ 4.99%ក្នុងមួយឆ្នាំ

√ បង់រំលស់សុទ្ធជាមួយបុរី ការប្រាក់តែ 1% ក្នុងមួយខែ   

√ មានការបញ្ចុះតម្លៃជូនពី $1,500 ដល់ $4,000 ភ្លាម!  

√ ការផ្តល់ជូនរបស់បុរី 

•#កាត់ប្លង់រឹងកម្មសិទ្ធិ •#ទូរតាំងបន្ទប់ទទួលភ្ញៀវ •#ទូរតាំងផ្ទះបាយ •#ធានាគុណភាពសំណង់រយះពេល១ឆ្នាំ 

📲 ទំនាក់ទំនងផ្នែកលក់! 

098 829 166 /  092 829 166 / 088 994 8585




















Share:

ផ្ទះសាងសង់រួចរាល់ហើយ​បង់មុន $5000 - $10,000 ចូលនៅតែម្តង





🔸 ផ្ទះសាងសង់រួចរាល់ បង់រំលស់ប្រចាំខែ $308

🔸បង់មុនត្រឹមតែ $5000 ចូលនៅតែម្តង

🔸 តម្លៃផ្ទះ $52700

🔸 ទំហំផ្ទះ 4.16m x 15m ដី  4.16mx 22.20m

🔸មានបន្ទប់គេង 2 និងបន្ទប់ទឹក 3

🔸ប្លង់រឹងកម្មសិទ្ធិ ( ដាក់ឈ្មោះអតិថិជន )

🔸ប្លង់សេរ 1 សន្លឹកកន្លះ សង់ឡើងបាន 2ជាន់ទៀត

🔸ធានាគុណភាពសំណង់ មួយឆ្នាំ

« ទីតាំង ចុះពីរង្វង់មូលចោមចៅ 3km តាមផ្លូវជាតិលេខ 4 »

»សម្រាប់ព័ត៌មានបន្ថែម«

092 829 166 

088 994  8585 

098 829 166 











Share:

ផ្ទះអាជីវកម្ម ជាប់ផ្លូវមេ 14m ចុងខែ 2 ចូលនៅបាន

 





ផ្ទះអាជីវកម្ម ជាប់ផ្លូវមេ 14m ចុងខែ 2 ចូលនៅបាន
💰តម្លៃផ្ទះក្រោមទីផ្សារ $78000  ចចារ
🔸ទំហំៈ 4.1m x 14m 
🔸សល់មុខ 5m, ក្រោយ 2m 
🔸ប្លង់សេរៈ 2.5 
🔸បន្ទប់គេង 4 , បន្ទប់ទឹក 5 
🔸ប្លង់រឹង 100% 
🔸ធានាគុណភាពសំណង់ 3  ឆ្នាំ 
 🏁ទីតាំងៈ បុរីសង្ឃឹមថ្មី កំបូល
📳092 829 166 
    098 829 166
    088 994 8585

















Share:

តម្លៃផ្ទះចាប់ពី $84800 ឡើង សាងសង់រួចរាល់ ទីតាំងជាប់ផ្លូវជាតិលេខ ៤

 


គម្រោងទី 7 សំណង់ផ្ទះល្វែង សុខ ចំរើន




* ផ្ទះល្វែងអាជីវកម្ម
- តម្លៃផ្ទះចាប់ពី $84800 ឡើង
- ទំហំ​ 4.1m x 10m,​ 4.1m x 15m, 4.1m x 16m
- នៅសល់មុខ 5m និងក្រោយ 1m-3.80m


* លក្ខខណ្ឌបង់ប្រាក់
- កក់បិទទីតាំង $500
- បង់មុនត្រឹមតែ 10% ក្លាយជាម្ចាស់ផ្ទះអាជីវកម្មនេះភ្លាម !
-សម្រាប់ប្រាក់ 20% រំលស់ជាមួយបុរី រយះពេល 4ខែ និង 70% រំលស់ជាមួយធនាគារ
- បង់រំលស់ប្រចាំខែចន្លោះ ពី $496

* ការផ្តល់ជូនមាន
- ប្លង់រឹងកម្មសិទ្ធិ
- ទូរចង្រ្កានបាយ​ លើ ក្រោម មួយឈុត
- ទូរតាំងទទួលភ្ញៀវ មួយឈុត
- សំយាបមុខ និងក្រោយ 
- ប្រពន្ធ័ម៉ាស៊ីនប្រជាក់ បន្ទប់ខាងមុខ 
- ធានាគុណភាពសំណង់រយះពេល មួយឆ្នាំ 

* ការបញ្ខុះតម្លៃ 
- បង់ 90% ចុះបាន $3,000
- បង់ 50% ចុះបាន $2,000 
- បង់ 30% ចុះបាន​​ $1,000 
- បង់ 10% មិនមានការបញ្ចុះតម្លៃទេ

* ទីតាំង 
- នៅប្លុក អូឌឹម ចុះពីផ្លូវជាតិលេខ 4 

* សម្រាប់ព័ត៌មានបន្ថែម៖
098 829 166 Smart
092 829 167 Cellcard
088 994 8585 Metfone
































Share:
Flag Counter

Visitor


Search

Blog Archive

Pageviews past week

Categories

Support

សាកសួរព័ត៌មានលំអិត 098 829 166 / 092 829 166 / 088 994 8585 យើងខ្ញុំស្វាគមន៍ដោយក្តីរីករាយ សូមអរគុណ!

Facebook Pages